Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប ជុំទី៣
ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពសេវាសុខាភិបាល ថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តសៀមរាប ដើម្បីជំរុញការកែលម្អគុណភាពសេវានៅតាមមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា ។

ការចុះពិនិត្យនេះបានផ្តោតទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖

១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព

២. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ

៣. ការគ្រប់គ្រងធនធានមនុស្ស

៤. ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំអ្នកជំងឺ

៥. ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៦. ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារពេទ្យ

៧. ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/១សប្តាហ៍

៨. ការជំរុញថែទាំសុខភាពបឋម (BFC-BIG) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19