Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព គាំទ្រ និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាល នៅមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តព្រះសីហនុ
ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០២៦

ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន៥ នៅខេត្តព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្រុមការងារបានជួបប្រជុំជាមួយលោកជំទាវឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាល ដើម្បីពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ បម្រើសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ព្រមទាំងផ្តល់អនុសាសន៍គន្លឹះ សម្រាប់កែលម្អនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធានាបាននូវការបម្រើសេវា ជូនប្រជាពលរដ្ឋ 

ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍សម្រាប់សកម្មភាពឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម នៅ មូលដ្ឋានកម្រិតមណ្ឌលសុខភាព និងរៀបចំអនុវត្តផ្ដោតលើចំណុចដូចខាងក្រោម៖

១. បន្តប្រើប្រាស់ tool ដែលមានស្រាប់ ដើម្បីចុះពិនិត្យអភិបាលគាំទ្រដល់ មណ្ឌលសុខភាព

២. ពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់មណ្ឌលសុខភាព

៣. ពិនិត្យទៅលើបរិស្ថានទូទៅរួមមានសួន អនាម័យ បរិវេណខាងក្នុង និងខាងក្រៅ

៤ ពិនិត្យទៅលើការថែទាំសម្ភារ បរិក្ខារពេទ្យ

៥.ពិនិត្យទៅលើការរក្សាទុកឱសថ វ៉ាក់សាំង ដើម្បីធានាបាននូវគុណភាព និងបរិមាណ គ្រប់គ្រាន់

៦. ធនធានមនុស្ស ចំនួនបុគ្គលិក និងការបណ្តុះបណ្តាលបន្ត

៧. ពិនិត្យទៅលើសមត្ថភាព នៃការធ្វើទំនាក់ទំនង និងអាកប្បកិរិយាការងារ ឥរិយាបទបម្រើសេវា 

៨. ពិនិត្យទៅលើសកម្មភាពការងារ នៃការបម្រើសេវា ការផ្តល់ឱសថ ការប្រើប្រាស់ឯកសារ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងឧបករណ៍ផ្សេងៗទៀត

៩. ការពេញចិត្តរបស់អតិថិជន អ្នកជំងឺ និងក្រុមគ្រួសារដោយពិនិត្យទៅលើការប្រើប្រាស់QR code និងប្រអប់បញ្ចេញមតិ 

១០. វឌ្ឍនភាពជារួម និងកត្តាប្រឈម ដែលស្តែងចេញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ជូនថា មណ្ឌលសុខភាពដែលបានចុះត្រួតពិនិត្យរួមមាន មណ្ឌលសុខភាពទំនប់រលក ស្ទឹងហាវ អណ្តូងថ្មរ ហ៊ុន សែន កែវផុស តក្កវិទ ស្ថិតនៅក្នុងការិយាល័យសុខាភិបាល នៃខេត្តព្រះសីហនុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16