Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ (CPA2)
ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៦

ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ (CPA2)។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ

២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល

៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ    

៤)ការងារគ្រប់គ្រងឱសថញៀននៅក្នុងមន្ទីរពេទ្យខេត្ត(CPA3) និងមន្ទីរពេទ្យបង្អែកស្រុក(CPA2)          

៥) ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យខេត្ត(CPA3) និងមន្ទីរពេទ្យបង្អែកស្រុក(CPA2)។                                                                            

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់  និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យខេត្ត(CPA3) និងមន្ទីរពេទ្យបង្អែកស្រុក(CPA2) នៅក្នុងខេត្តកំពង់ធំ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារ ក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

គួរបញ្ជាក់ផងដែរថា មូលដ្ឋានដែលចុះអភិបាលមានដូចជា ឃ្លាំងឱសថមន្ទីរពេទ្យខេត្តកំពង់ធំ(CPA3) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្ទោង(CPA2) និងឃ្លាំងឱសថមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក(CPA2)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8