«ឆ្ពោះទៅមុខជាមួយនឹងនវានុវត្តន៍នៃកំណត់ត្រាវេជ្ជសាស្ត្រឌីជីថល EMR ដើម្បីសេវាសុខាភិបាលកាន់តែប្រសើរ។»
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ឱ្យជំរុញការប្រើប្រាស់ ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ជាជំហានបន្តបន្ទាប់នៅតាមមន្ទីរពេទ្យសាធារណៈទូទាំងប្រទេស។
ការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រឌីជីថល គឺជាជំហានសំខាន់មួយក្នុងការធ្វើឱ្យប្រព័ន្ធសុខាភិបាលទំនើប ដែលជួយឱ្យបុគ្គលិកសុខាភិបាល អាចប្រើព័ត៌មានអ្នកជំងឺបានងាយស្រួល ឆាប់រហ័ស បង្កើនភាពត្រឹមត្រូវ ការថែទាំជំងឺជាប់លាប់ និងបង្កើនប្រសិទ្ធភាពសេវាព្យាបាលតាមនិយាមច្បាស់លាស់។
គន្លឹះនៃភាពជោគជ័យ គឺ ការប្តេជ្ញាចិត្ត និងស្មារតីការងារជាក្រុម។ នៅពេលថ្នាក់ដឹកនាំមន្ទីរពេទ្យជំរុញ និងណែនាំឱ្យក្រុមការងារប្រេីប្រាស់ប្រព័ន្ធ EMR ឲ្យបានពេញលេញ នោះនឹងជួយលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគាំទ្រចក្ខុវិស័យនៃ ការអភិវឌ្ឍសុខាភិបាលឌីជីថល ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងមានប្រសិទ្ធភាពកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋ។
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦