Cambodia
ព័ត៌មានលំអិត

Image
កម្ពុជា–អូទ្រីស ពិភាក្សាលើការពង្រីកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល
ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៦

ភ្នំពេញ៖ នាថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំទទួលជួបគណៈប្រតិភូអូទ្រីស ដឹកនាំដោយលោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីស ប្រចាំទីក្រុងបាងកក និងមានការចូលរួមពីតំណាងក្រុមហ៊ុន AME International GmbH និងដៃគូពាក់ព័ន្ធ ដើម្បីសម្តែងការគួរសម និងពិភាក្សាលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលរវាងកម្ពុជា និងអូទ្រីស។ 

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការជួយពង្រឹងប្រព័ន្ធ ការថែទាំទារកទើបកើត (Neonatal Care) នៅមន្ទីរពេទ្យសាធារណៈ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល និងផ្លាស់ប្តូរបទពិសោធន៍។ ក្រុមហ៊ុន AME International GmbH ក៏បានបង្ហាញបទពិសោធន៍ និងសមត្ថភាពក្នុងការអភិវឌ្ឍគម្រោងមន្ទីរពេទ្យ និងដំណោះស្រាយបច្ចេកវិទ្យាសុខាភិបាល រួមទាំងលទ្ធភាពសហការផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងសុខាភិបាល។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ភាគីអូទ្រីស ក្នុងការសហការជាមួយក្រសួងសុខាភិបាល និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាល ដើម្បីធានាថាប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរអាចអនុវត្តបាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9