Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំត្រីមាស ស្តីពី ការពិនិត្យតាមដាននូវវឌ្ឍនភាពការងារស្នូលរបស់ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ
ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពី ការពិនិត្យតាមដាននូវវឌ្ឍនភាពការងារស្នូលរបស់ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ៖ ១) អត្រាគ្របដណ្តប់ការផ្តល់ថ្នាំបង្ការ ២) ការតាមដានស្រាវជ្រាវជំងឺ និងបទអន្តរាគមន៍ឆ្លើយតប ៣) វ៉ាក់សាំង និងប្រព័ន្ធត្រជាក់ ៤) ការងារអប់រំលើកកម្ពស់សុខភាព និងកៀរគសហគមន៍ ៥) ការអភិបាលគាំទ្រ។

សូមជម្រាបជូនថា កិច្ចប្រជុំបានពិភាក្សាគ្នា ក្នុងការ៖

- បង្កើតគោលការណ៍ណែនាំក្នុងការផ្តល់ថ្នាំបង្ការជាមួយសេវាឯកជន ដើម្បីពង្រឹងការកត់ត្រា និងការរាយការណ៍ពីសេវាឯកជន។

- ផលិតវីដេអូពីរបៀបប្រើប្រាស់ឧបករណ៍តាមដានសីតុណ្ហភាព និងការរៀបចំទុកដាក់វ៉ាក់សាំងក្នុងទូវ៉ាក់សាំង។

- រៀបចំវគ្គសិក្សានៃការអនុវត្តការផ្តល់ថ្នាំបង្ការសម្រាប់បុគ្គលិកសុខាភិបាលតាមប្រព័ន្ធអនឡាញ E-Learning 

- រៀបចំបង្កើតរូបភាព សារអប់រំ សម្រាប់យុទ្ធនាការ OPV

- រៀបចំបង្កើតក្រុមការងារគ្រប់គ្រងវ៉ាក់សាំង និងប្រព័ន្ធត្រជាក់ (ISC Task team)។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី ជារដ្ឋលេខាធិការ, ឯកឧត្តម បាន បុត្តា ជាអនុរដ្ឋលេខាធិការ, ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន និងឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ជាទីប្រឹក្សាក្រសួងសុខាភិបាល, លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ព្រមទាំងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ សរុបចំនួន ២៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12