Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអង្គរ
ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអង្គរ នៅខេត្តសៀមរាប។

ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤២១ នាក់ ក្នុងនោះមាននិស្សិតជ័យលាភីក្របខ័ណ្ឌសុខាភិបាលចំនួន ៣៤០​ នាក់ (រួមមានជំនាញគិលានុបដ្ឋាក និងឆ្មប) និងនិស្សិតជ័យលាភី ក្របខ័ណ្ឌអប់រំ ចំនួន ៨១ នាក់ (រួមមានជំនាញស្ថាបត្យកម្ម សំណង់ស៊ីវិល វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ និងគ្រប់គ្រងពាណិជ្ជកម្ម)។

ពិធីប្រគល់សញ្ញាបត្រនេះ មានការអញ្ជើញចូលពី ឯកឧត្តមបណ្ឌិត សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអង្គរ និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល ភ្ញៀវកត្តិយសជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យអង្គរ អាណាព្យាបាលនិស្សិត និងនិស្សិតជ័យលាភី សរុប ៦៥០ នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងបានចុះពិនិត្យមើលអគារសិក្សា នៃសាកលវិទ្យាល័យអង្គរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14