Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការបម្រើសេវាថែទាំ និងព្យាបាលដោយភាពរាក់ទាក់ ស្និតស្នាល ដល់ប្រជាជន បង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល»
ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៦

ថ្ងៃអង្គារ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៦៤ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សម្រាប់ការកែលម្អដំណើរការនៃការបម្រើសេវាថែទាំសុខភាពបឋម ឱ្យកាន់តែមានភាពរាក់ទាក់ និងស្និតស្នាលជូនប្រជាជនដែលតម្រូវឱ្យ អ្នកបម្រើសេវាត្រៀមលក្ខណៈ ផ្តល់សេវា២៤ម៉ោង ដោយមានឯកសណ្ឋាន និងសម្ភារៈសមរម្យ។ អ្នកបម្រើសេវាក៏ត្រូវតែមានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយរាក់ទាក់ សាកសួរអ្នកជំងឺតាមបច្ចេកទេស កត់ត្រាប្រព័ន្ធព័ត៌មានអ្នកជំងឺ ពន្យល់ណែនាំពីការប្រើប្រាស់ឱសថ ការអប់រំសុខភាព និងជម្រាបអ្នកជំងឺពីការតាមដានស្ថានភាពជំងឺ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពាក្យគន្លឹះ មួយចំនួនមកធ្វើការបកស្រាយ៖ ១) ពាក្យថា អ្នកទទួលខុសត្រូវ (អ្នកកាន់ការ) ជាពាក្យមួយដូចគ្នានឹងពាក្យអ្នកដឹកនាំដែរ តែពាក្យនេះមិនសំដៅទៅលើមុខតំណែង និងតួនាទីរបស់បុគ្គលទេ ព្រោះអ្នកទទួលខុសត្រូវ ឬអ្នកដឹកនាំជាអ្នកដែលទទួលខុសត្រូវលើបេសកកម្ម ដែលខ្លួនត្រូវបំពេញទោះតូចឬធំក្តី។ (២) ពាក្យថា អ្នកពាក់ព័ន្ធ គឺជាបុគ្គលឬសហភាតរៈរបស់អ្នកទទួលខុសត្រូវ អ្នកពាក់ព័ន្ធអាចជាអ្នកដែលនៅក្នុងអង្គភាពជាមួយគ្នា ឬ អ្នកដែលនៅក្រៅអង្គភាពឬក្រៅស្ថាប័ន។

ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ នៃការបម្រើសេវាថែទាំ និងព្យាបាលក្នុងពេលមានសង្គ្រាមឈ្លានពាន ក្នុងស្ថានភាពជាមន្ទីរពេទ្យនៅកៀកនឹងតំបន់សង្រ្គាម។ ក្រោយពីបទបង្ហាញនិងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានរំលេចឡើងវិញរូបមន្តសម្រាប់ការទទួលបានជោគជ័យ ដែលមានបញ្ចូលនូវស្មារតីតែមួយ(Unity of the spirit) របស់មន្ត្រីសុខាភិបាល និងការអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍ ទំនាក់ទំនងដោយប្រសិទ្ធិភាព សម្របសម្រួលដោយយោគយល់ និងឆ្លើយតបបន្ទាន់តាមសភាពការណ៍ រួមទាំងទឹកចិត្ត មេត្តានិងករុណា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50