រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (IHR)» ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក ។
សិក្ខាសាលានេះ មានគោលបំណង ៣សំខាន់៖ ១) ពិនិត្យមើលវឌ្ឍនភាពសមត្ថភាពជាតិឆ្នាំ២០២៥ ដោយប្រើឧបករណ៍រាយការណ៍ប្រចាំឆ្នាំ ការវាយតម្លៃដោយខ្លួនឯង (SPAR) របស់អង្គការសុខភាពពិភពលោក លើសមត្ថភាពចំនួន១៥ និងសូចនាករចំនួន ៣៥ ក្នុងការរកឃើញ វាយតម្លៃ ជូនដំណឹង និងឆ្លើយតប ទៅនឹងហានិភ័យសុខភាពសាធារណៈនឹងព្រឹត្តិការណ៍ស្រួចស្រាវ។ ២) កំណត់សមត្ថភាពសម្រេចបាន សមិទ្ធិផល ចន្លោះប្រហោង និងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លងដែលលេចឡើងឡើងលេចឡើងសារជាថ្មី និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ។ ៣) ពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាដៃគូក្នុងការអនុវត្ត IHR ព្រមទាំងរៀបចំលទ្ធផល SPAR ឆ្នាំ២០២៥ ផ្ញើទៅអង្គការសុខភាពពិភពលោកតាមកាលកំណត់ និង បង្កើតអនុសាសន៍សម្រាប់វដ្តរាយការណ៍ SPAR បន្ទាប់ឆ្នាំ២០២៦។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីគ្រប់អង្គភាព នៃក្រសួង សុខាភិបាល និង ក្រសួងពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល ចំនួន១៨ ក្រសួង ទៀត រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងក្រមហាផ្ទៃ ក្រសួងការពារជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រសួងព័ត៌មាន ក្រសួងផែនការ ក្រសួងសង្គមកិច្ច ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារីក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន ៧ រួមមាន៖ WHO, FAO , UNICEF, FHI 360, IPC, WCS, JICA មានចំនួនសរុប ៨៥នាក់ ។