Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ដោយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ដោយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធនិម្មិត (ZOOM)។

កិច្ចប្រជុំនេះមានគោលបំណងក្នុងការពិនិត្យបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ដោយប្រើប្រាស់សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលកម្រិត២ ( NQEMT-2 ) សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP-2)។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសុខាភិបាល អភិបាលរង រាជធានី ខេត្ត មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមវាយតម្លៃថ្នាក់មន្ទីរសុខាភិបាល គណៈវិជ្ជាជីវៈទាំង៥ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា អង្គការដៃគូអភិវឌ្ឍ WB WHO និងUSAID/EQHA-II/FHI360។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7