Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាព ការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០២៦

ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍សង្កត់ធ្ងន់ទៅលើសារ:សំខាន់ នៃកិច្ចប្រជុំការងារបច្ចេកទេសពេលព្រឹក ការយាមប្រចាំការ និងការងាររដ្ឋបាល ការផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព គុណភាព សុវត្ថិភាព សីលធម៌វិជ្ជាជីវៈ ក្នុងការព្យាបាល និងបានផ្តល់យោបល់ក្នុងការរៀបចំ និងពិនិត្យ ការងារពង្រឹង​គុណភាព​ សមត្ថភាព​ ផ្នែក​សង្គ្រោះ​បន្ទាន់​ ER, ICU, NICU ពង្រឹង​ និង​ពង្រីក​ បច្ចេកទេស​ផ្នែក​វះកាត់​ និង​ផ្នែក​អម​វេជ្ជសាស្ត្រ​ រៀបចំ​សោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ឯកសណ្ឋាន របស់បុគ្គលិក និងការបម្រើសេវា លំហូរ ជំងឺនៅកន្លែងចុះឈ្មោះ OPD និងនៅបញ្ជរបង់ប្រាក់។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរខ្ពស់ដល់មន្ទីរពេទ្យ និងបានណែនាំដល់មន្រ្តី ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងគោលនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13