Cambodia
ព័ត៌មានលំអិត

Image
សន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧត្តុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាសមាជិកអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងធនធានទឹក និងឧត្តុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលកម្មវិធីបើកប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ថោ ចេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងកម្មវិធីបិទសន្និបាតប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អង្គសន្និបាត បានសំគាល់ឃើញថាវិស័យធនធានទឹក និងឧតុនិយម បានដើរតួនាទីជាឆ្អឹងខ្នងយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយ និងជាថ្នាលដ៏រឹងមាំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ តាមរយៈការអនុវត្តការងារជួសជុល ស្តារឡើងវិញ និង សាងសង់ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រែក្នុងឆ្នាំ២០២៥ ក្រសួងបានពង្រឹងសន្តិសុខទឹក យ៉ាងប្រសើរ សម្រាប់ការងារកសិកម្ម។ កិច្ចខិតខំប្រឹងប្រែងនេះ បានក្លាយជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលនយោបាយ សន្តិសុខស្បៀងជាតិ និងយុទ្ធសាស្ត្រនាំចេញស្រូវ-អង្ករ ស្របតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8