រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទ របស់សមាគមទន្តពេទ្យកម្ពុជា លើកទី២៤ ក្រោមប្រធានបទ៖ «កំណើនវិទ្យាសាស្ត្រក្នុងវិស័យទន្តសាស្ត្រនាសម័យទំនើប»។
សន្និសីទ របស់សមាគមទន្តពេទ្យកម្ពុជារៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើននូវសាមគ្គីភាព ចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗរបស់សាស្ត្រាចារ្យទន្តបណ្ឌិត ទន្តបណ្ឌិតជាតិ និងអន្តរជាតិ។
អង្គសន្និសីទ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃ១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសាស្ត្រាចារ្យទន្តបណ្ឌិត អតីតប្រធានសមាគមទន្តពេទ្យកម្ពុជា ទន្តបណ្ឌិត ប្រធានសមាគមទន្តពេទ្យអន្តរជាតិ (កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឡាវ ភូមា ) និងវាគ្មិនជាតិ អន្តរជាតិ ព្រមទាំងនិស្សិតផ្នែកទន្តសាស្ត្រ សរុបទាំងអស់ចំនួន ៦០០រូប។