Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China ដែលកំពុងបំពេញបេសកកម្មវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ «វះកាត់បបូរមាត់ឆែប និងក្រអូមមាត់ ស្លឹកត្រចៀត ស្នាមរលាក និងខូចទ្រង់ទ្រាយមុខ មិនត្រឹមតែស្តារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការនាំត្រឡប់មកវិញនូវសេចក្តីថ្លៃថ្នូរ ទំនុកចិត្ត និងក្តីសង្ឃឹមដល់កុមារផងដែរ។» 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China ដែលកំពុងបំពេញបេសកកម្មវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការអង្គការ Future Smile China បាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយសុខាភិបាលកម្ពុជា ដោយបានផ្តល់ជំនួយធនធានសម្ភារបរិក្ខាសំខាន់ៗ រួមមានរថយន្តសង្គ្រោះ សម្ភារបរិក្ខារសង្រ្គោះបន្ទាន់ជាដើម។ កម្មវិធីនេះ មិនត្រឹមតែផ្តល់សេវាវះកាត់ និងថែទាំអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងការសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិក្នុងវិស័យសុខាភិបាល។

សូមរំលេចដែរថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China បានចាប់ផ្តើមពីឆ្នាំ២០០៦ បានបន្តបេសកកម្មចំនួន ៧ដងមករួចមក។ រយៈពេលនៃបេសកកម្មលើកទី៨ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលមានគ្រូពេទ្យស្ម័គ្រចិត្តជាតិ អន្តរជាតិផ្សេងៗ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាវះកាត់ និងថែទាំអ្នកជំងឺ។ ក្នុងបេសកកម្មនេះ មានអ្នកជំងឺបានពិនិត្យសរុប ៣៥នាក់ ហើយបានអនុវត្តវះកាត់ចំនួន ២៦ករណី។

សៀមរាប៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36