ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពសេវាសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តសៀមរាប ដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់និងសមធម៌។
ការចុះពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១.ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំអ្នកជំងឺ
២.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៣.ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព
៤.ការគ្រប់គ្រងធនធានមនុស្ស
៥.ការបណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
៦.ការគ្រប់គ្រង ថែទាំឱសថ វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ
៧.ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
៨.ជំរុញមណ្ឌលសុខភាព ឱ្យមានការអភិវឌ្ឍន៍ពីល្អមធ្យមទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩.ការជំរុញបង្កើនការថែទាំសុខភាពបឋម (BFC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍។
ឆ្លៀតឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ជូនថា ការចុះពិនិត្យនោះក៏មានការសម្របសម្រួលពីមន្រ្តីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាបផងដែរ។