Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល ចាប់អាម្មរណ៍ពិសេស និងចែកលែកពីលក្ខណៈសំខាន់នៃភាពជាអ្នកដឹកនាំ ដែល​ត្រូវរំលឹកដល់ខ្លួនជានិច្ច៖
ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២៦

«អ្នកដឹកនាំមិនត្រូវរំពឹងថានឹងទទួលបានការអរគុណ ចំពោះសកម្មភាពរបស់ខ្លួន ដែលបានធ្វេីឡើយ។ រង្វាន់ដ៏ធំបំផុតគឺ ក្រុមរបស់ខ្លួនត្រូវបានលើកទឹកចិត្តឱ្យដើរតាមមាគ៌ា ដែលបានដាក់ចេញ ឆ្ពោះទៅលទ្ធផលវិជ្ជមាន។

ភាពជាអ្នកដឹកនាំត្រូវបានអនុវត្តដោយមេដឹកនាំម្នាក់មែន ប៉ុន្តែត្រូវមានការជ្រោមជ្រែង និងគាំទ្រពីអ្នកជុំវិញខាងបច្ចេកទេស ដែលផ្សារភ្ជាប់នឹងទិសដៅកំណត់។ ដូច្នេះ ចំណុចសំខាន់របស់អ្នកដឹកនាំ គឺត្រូវដឹងពីរបៀបជ្រេីសរេីសអ្នកជុំវិញខ្លួន ដែលត្រូវតែជាមនុស្សល្អ និងស្គាល់ពីការប្រគល់ភារកិច្ចបច្ចេកទេសដោយផ្តោតលើគោលដៅជាសារវន្ត។

នៅពេលដែលយើងត្រូវបានផ្តល់តំណែងកម្រិតខ្ពស់ណាមួយ យើងច្រើនតែគិតថាខ្លួនបានឈានដល់ចំណុចកំពូល។ ប៉ុន្តែតាមពិត នេះជាពេលដែលភាពស្មុគស្មាញថ្មីទេីបនឹងចាប់ផ្តើមប៉ុណ្ណោះ។ តោងពិចារណាថា ការប្រគល់តួនាទី ណាមួយដល់យើង មេដឹកនាំខ្ពស់បំផុតកំពុងផ្តល់ដើមទុននៃការជឿទុកចិត្តដល់យើង ដែលត្រូវតែតបស្នងវិញនូវដេីមទុននេះជាមួយនឹងអត្ថប្រយោជន៍សាធារណៈទាំងឡាយ តាមរយៈការងាររបស់យើង ដើម្បីបង្ហាញប្រទេសជាតិរបស់ខ្លួនថា ការវិនិយោគដែលខ្លួនបានទទួលធ្វើ គឺមានតម្លៃឧត្តុង្គឧត្តម ជាពិសេសក្នុងវិស័យថែទាំសុខភាព ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពប្រជាជន ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។»

ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៦៨ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19