Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីដំណោះស្រាយសម្រាប់ការរៀបរៀងរួមគ្នាដើម្បីជំរុញបង្កើនការងារថែទាំសុខភាពបឋមនៃក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប)
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីដំណោះស្រាយ សម្រាប់ការរៀបរៀងរួមគ្នា នៃក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) ដោយមានការសហការពីអង្គការសុខភាពពិភពលោក (WHO)។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ជាមួយនាយកដ្ឋាន មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ អំពីដំណោះស្រាយដែលបានស្នើឡើងក្នុងសិក្ខាសាលារៀបរៀងរួមគ្នា នៃក្របខ័ណ្ឌអនុវត្តការ ជំរុញបង្កើនការងារថែទាំសុខភាពបឋម។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរថ្នាក់ដឹកនាំក្រសួងសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ គាំពារមាតា និងទារក នាយកដ្ឋានពាក់ព័ន្ធ អង្គការដៃគូ WHO, UNICEF, CHAI, KOFH, HACC , DFAT, World Bank, UNFPA, FHI360 និង រដ្ឋបាលរាជធានីខេត្តចូលរួមតាមប្រព័ន្ធនិម្មិត Zoom សរុបចំនួន 92រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10