Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងសុខភាពតែមួយនៅកម្ពុជា (OH4CAM)
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងសុខភាពតែមួយនៅកម្ពុជា ដែលគាំទ្រ​ដោយ​ រដ្ឋាភិបាល​អាល្លឺម៉ង់​ KFW/BMZ (OH4CAM) ។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យមើលការងារស្នូល កំណត់អាទិភាពកិច្ចការសំខាន់ៗ និងប្រតិបត្តិការមួយចំនួនជាមួយអង្គការ PATH ដែល​ជា​ ភ្នាក់ងារ​ជួយសម្របសម្រួល​ផ្នែក​បច្ចេកទេស​ ដើម្បីត្រៀមរួចជាស្រេច ក្នុងការ​ដាក់​ឱ្យអនុវត្ត​ចាប់​ពី​ដំណាច់​ខែ​មេសា​ ឆ្នាំ​២០២៦​តទៅ​ ។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8