Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ជំរុញការយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបជាលក្ខណៈប្រព័ន្ធ ឱ្យបានកាន់តែរស់រវើកប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត»
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប»។ 

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាជន និងកំពុងធ្វើនវានុវត្តន៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២៥ -២០៣៤។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តារដ្ឋមន្រ្តី បានជំរុញឱ្យក្រុមការងារបច្ចេកទេសស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៃគណៈកម្មការសម្របសម្រួល ដើម្បីពង្រឹងគុណភាពថែទាំ ព្យាបាល និងលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់សមាជិកអង្គពិធី ដើម្បីធ្វើឱ្យកាន់តែទទួលបាននូវលទ្ធផលប្រសើរឡើងនៃមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដូចខាងក្រោម៖

១) ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាប្រព័ន្ធឱ្យកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត។

២) នីតិវិធីប្រតិបត្តិស្តង់ដាដែលបានធ្វើរួចមកហើយនេះ ត្រូវបញ្ចប់ជាផ្លូវការ និងដាក់ឱ្យប្រើប្រាស់ភ្លាមៗ នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងវិស័យឯកជនផងដែរ។

៣) អនុវត្តប្រព័ន្ធ ពិនិត្យតាមដាន(ចងក្រងជាក្រុមតេឡេក្រាម) សុខភាពស្ត្រីមានផ្ទៃពោះ ស្ត្រីក្រោយសម្រាល និងទារកទើបនឹងកើត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រគល់នូវម៉ាស៊ីន CTG (តាមដានការកន្ត្រាក់ស្បូន និងចង្វាក់បេះដូងទារកក្នុងផ្ទៃ) ដល់មន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ។ ម៉ាស៊ីន CTG មានមុខងារអាចកំណត់អត្តសញ្ញាណទារក ដែលអាចខ្វះអុកស៊ីសែន (hypoxia) ដើម្បីណែនាំការ វាយតម្លៃបន្ថែមអំពីសុខុមាលភាពទារកក្នុងផ្ទៃ  ឬកំណត់ថាតើទារកត្រូវសម្រាលកូនដោយវិធីវះកាត់ ឬ សម្រាលតាមទ្វារមាស ដោយឧបករណ៍ជំនួយផ្សេងៗ។ 

សិក្ខាសាលានេះមានគោលបំណង ដើម្បីចែករំលែក និងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលនេះ ក្នុងការអនុវត្ត ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៅទូទាំងប្រទេស។ សិក្ខាសាលានេះ បានកំណត់នូវការពិភាក្សា និងអនុវត្តផែនការសកម្មភាព រួមមាននីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពី គភ៌ដែលមានហានិភ័យខ្ពស់ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH) ជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីដោះស្រាយគម្លាតសេវាកម្ម ដែលបានកំណត់ដោយខេត្តនីមួយៗ។

ក្នុងពិធីនេះ រៀបចំនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ អង្គភាពថ្នាក់កណ្តាល នៃក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី និងតំណាងដៃគូ លោកស្រី Sandra Bernklau ប្រធានអង្គការ UNFPA ប្រចាំនៅកម្ពុជា និងអង្គការដៃគូអភិវឌ្ឍ សរុប ៤៦០នាក់ ព្រមទាំងតាមប្រព័ន្ធ Zoom មន្ទីរពេទ្យរាជធានី ខេត្ត ស្រុក និងមណ្ឌលសុខភាពទូទាំងប្រទេស និងវិស័យឯកជនផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72
Image 73
Image 74
Image 75
Image 76
Image 77
Image 78
Image 79
Image 80
Image 81