Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា​ពិគ្រោះយោបល់​ ស្តីពី​គោលការណ៍​ណែនាំ​ យុទ្ធសាស្ត្រ​ខ្សែ​ទស្សនា​ចរណ៍​អន្តរ​ខេត្ត​សៀម​រាប​ កំពង់​ធំ​ ព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយ​មានជ័យ​ និង​បាត់​ដំបង
ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២៦

ខេត្តកំពង់​ធំ​៖ ថ្ងៃ​អង្គារ​ និងពុធ ទី២៤-២៥ ខែមីនា​ឆ្នាំ២០២៦​ ឯកឧត្ដម​វេជ្ជ​បណ្ឌិត​ ពាស់​ មូស្លីម​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បានអញ្ជើញចូលរួម​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី​គោលការណ៍​ណែនាំ​ យុទ្ធសាស្ត្រ​ខ្សែ​ទស្សនា​ចរណ៍​អន្តរ​ខេត្ត​ និង​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ ក្រោម​ខ្លឹមសារ «សៀមរាប តារារះនាទិស​ឧត្តរ»

ក្រោម​អធិបតីភាព​ភាព​ ឯកឧត្ដម​ បណ្ឌិត​  ថោង​ ខុន​ ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​ប្រធាន​គណៈ​កម្មាការ​ គ្រប់​គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-អង្គរ​។

សិក្ខាសាលា​ពិគ្រោះយោបល់​ មានគោលបំណង​ សិក្សា​បង្កើត​សៀគ្វី​ ទេសចរណ៍​ខេត្ត​សៀមរាប​ ភ្ជាប់​នឹង​បណ្ដា​ខេត្ត​ជុំវិញ​ អនុវត្ត​តាម​អនុសាសន៍​ ផ្តួច​ផ្តើម​ដ៏ខ្ពង់ខ្ពស់​បំផុត​ សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​  ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុង​ការ​បង្កើត​ឱ្យ​មានរបៀង​ទេសចរណ៍​អន្តរខេត្ត​ ដេីម្បី

អភិវឌ្ឍន៍​ខ្សែ​ទស្សនា​ចរណ៍​ សៀមរាប​ និង​កំពង់​ធំ​ ព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយ​មានជ័យ​ និង​បាត់ដំបង​ ឱ្យ​ក្លាយ​ទៅ​ជា​ខ្សែ​ ទស្សនា​ចរណ៍​ថ្មី​ រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​ ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែប្រសេីរ​ និង​រួម​ចំណែក​ ដល់​ការ​ អភិវឌ្ឍ​ធនធាន​វប្បធម៌​ និង​ បេតិកភណ្ឌ​ តាមរយៈវិស័យ​ទេសចរណ៍​។

សិក្ខាសាលា​នេះ​ ការ​ចូល​រួម​ពី​តំណាងក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ និងសេវាឯកជន​ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6