រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំអប់រំ និងលើកកម្ពស់សុខភាពលើកទី២៥។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំ និងលើកកម្ពស់សុខភាព ពិនិត្យសម្រេចលើសារអប់រំសុខភាព ដែលបានផលិតដោយអង្គភាពពាក់ព័ន្ធ ពិភាក្សាលើសារអប់រំថ្មីៗដែលនឹងត្រូវផលិតបន្តទៀត និងកំណត់ផែនការសកម្មភាពបន្ទាប់។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារមកពីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ គ្រឿងបរិក្ខាពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងតំណាងអង្គការដៃគូរ សរុបចំនួន ២៧រូប។