Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ របស់មជ្ឈមណ្ឌលពិសោធន៍ជាតិសុខាភិបាល
ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិសោធន៍ជាតិសុខាភិបាល ដោយអនុវត្តតាមការបែងចែកភារកិច្ចរបស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦។

គោលបំណងនៃអង្គប្រជុំមានដូចជា៖

-ពិនិត្យរបាយការណ៍វឌ្ឍនភាពសកម្មភាពការងារត្រីមាសទី​បួន ឆ្នាំ២០២៤ និងលទ្ធផលការងារឆ្នាំ២០២៤

-របាយការណ៍ចំណូលចំណាយត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៤

-ផែនការសកម្មភាពត្រីមាសទីមួយឆ្នាំ២០២៥ (ស្តង់ដា ISO និងWHO-PQ)

-ពិនិត្យសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងប្រព្រឹត្ដទៅរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ 

ឯកឧត្តមរដ្ឋលេខាធិការ និងសមាជិកក្រុមប្រឹក្សាភិបាលក៏បានអញ្ជើញផងដែរពិនិត្យមើលដំណើរការម៉ាស៊ីន HPLC ថ្មីចំនួន២គ្រឿង ដែលមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណរកបរិមាណសារធាតុសកម្មរបស់ថ្នាំ និងសំណាកវិភាគផ្សេងៗ។ មួយវិញទៀតក៏បានពិនិត្យពីសកម្មភាពអនុវត្តការ​វិភាគរកលោហៈធ្ងន់ តាមរយៈម៉ាស៊ីន ICP-MS ដែលទើបទទួលបានការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ USP ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7