Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីសុខាភិបាល៖ «យើងត្រូវសហការគ្នា ចែករំលែកបទពិសោធន៍ ចំណេះដឹង និងសម្របខ្លួនទៅគ្រប់បរិបទដើរឆ្ពោះទៅមុខជាមួយគ្នា ដើម្បីជំរុញការរីកចម្រើន និងការបម្រើប្រជាពលរដ្ឋ។»
ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២៦

រដ្ឋមន្ត្រីសុខាភិបាល៖ «យើងត្រូវសហការគ្នា ចែករំលែកបទពិសោធន៍ ចំណេះដឹង និងសម្របខ្លួនទៅគ្រប់បរិបទដើរឆ្ពោះទៅមុខជាមួយគ្នា ដើម្បីជំរុញការរីកចម្រើន និងការបម្រើប្រជាពលរដ្ឋ។» 

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃអគ្គនាយកដ្ឋាន នាយកដ្ឋាន នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងការងារ ដើម្បីប្រយោជន៍ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកដល់មន្រ្តីសុខាភិបាលទាំងអស់ដោយ ត្រូវរួបរួមគ្នាអនុវត្តឱ្យបានល្អ ដើម្បីទិសដៅការរីកចម្រើនទៅមុខ, ដកស្រង់នូវផ្នត់គំនិតល្អៗពីការងារកន្លងមក និងពីដៃគូសហការ ដើម្បីជាប្រយោជន៍ក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកដល់សហភាតរៈ នូវគន្លឹះនៃភាពជោគជ័យអាស្រ័យលើកត្តាមួយចំនួនដូចជា៖ គិតគ្រប់ជ្រុងជ្រោយ, អនុវត្តឱ្យបានលឿន, លទ្ធផលដោយមានការវាស់វែង និងការប្រៀបធៀប និងកែលម្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ចការងារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72