ដោយឥតជូនដំណឹងមុន៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសកម្មភាពការងារ ចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការពារ និងឆ្លើយតបចំពោះហានិភ័យសុខភាពសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រប់គ្រង និងបង្ការការឆ្លងរោគនៅច្រកអ្នកដំណើរពីបរទេសចូលមកក្នុងកម្ពុជាតាមផ្លូវអាកាសអន្តរជាតិ។
ការចុះពិនិត្យដោយឥតព្រៀងទុកនេះ អនុញ្ញាតឱ្យបានឃើញជាក់ស្តែងលើប្រព័ន្ធតាមដាន សមត្ថភាពឆ្លើយតប និងការអនុវត្តវិធានការសុខាភិបាលរបស់ក្រុមការងារ នៅច្រកចូលនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការរក្សាការប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។
«ការការពារជំងឺឆ្លងមួយផ្នែក ចាប់ផ្តើមពីច្រកចូលប្រទេស » ភាពខ្ជាប់ខ្ជួន និងវិន័យ ព្រមទាំងភាពបុរេសកម្ម ប្រកបដោយការទទួលខុសត្រូវ គឺជាគន្លឹះសម្រាប់ប្រព័ន្ធការពារជំងឺឆ្លងបានរឹងមាំ។
តាខ្មៅ៖ ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦