Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពេញអង្គ គណ:កម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១៣
ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារសុខាភិបាល បានចូលរួមកិច្ចប្រជុំពេញអង្គ នៃគណ:កម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោមអធិបតីភាព ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Paola Pampaloni នាយករងមន្ទីរការបរទេស សហភាពអឺរ៉ុប។ 

កិច្ចប្រជុំនេះ បានផ្តោតលើចំណុចសំខាន់ ដូចខាងក្រោម៖

១) ការផ្តល់បច្ចុប្បន្នភាព ស្តីពីស្ថានការណ៍វិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ច នៅសហភាពអឺរ៉ុប និងនៅកម្ពុជា

២) របាយការណ៍វឌ្ឃនភាពការងារ នៃអនុក្រុមស្តីពីកិច្ចសហប្រត្តិបត្តិការ

៣) របាយការណ៍វឌ្ឃភាពការងារ នៃអនុក្រុមស្តីពីពាណិជ្ជកម្ម និងវិនិយោគ

៤) របាយការណ៍វឌ្ឍនភាពការងារ នៃអនុក្រុមស្តីពីការកសាងស្ថាប័ន កំណែទំរង់រដ្ឋបាល ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធមនុស្ស និង

៥) ការងារសំខាន់មួយចំនួនទៀត រាប់ទាំងការងារប្រែប្រួលអាកាសធាតុ ការងារបរិស្ថាន បច្ចេកវិទ្យាឌីជីថល និងការត្រៀមការចូលរួម កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ឆ្នាំ២០២៦ (One Health Summit 2026) ដែលគ្រោងនឹងរៀបចំនៅប្រទេសបារាំង ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

គួរបញ្ជាក់ជូនថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីពាក់ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងប្រតិភូតំណាង នៃភាគីសហភាពអឺរ៉ុប និងអ្នកពាក់ព័ន្ធសរុបចំនួនជាង ១០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8