Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រពង្រឹងបន្ថែម ផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យបង្អែក នៅខេត្តត្បូងឃ្មុំ
ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០២៦

ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូបង្គោលមន្ទីរពេទ្យជាតិ ចុះអភិបាលគាំទ្រពង្រឹងសមត្ថភាពបន្ថែម ផ្នែកសង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ និងព្រះនរោត្តមសីហនុត្បូងឃ្មុំ។ 

គោលបំណងគឺដើម្បីធ្វើបច្ចុប្បន្នភាពផ្ទាល់នៅនឹងកន្លែង នៃការបណ្តុះបណ្តាលសេវាសង្គ្រោះបឋម សង្រ្គោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រពន័្ធបញ្ជូនអ្នកជំងឺ ដែលបានសិក្សារួចនៅដំណាក់កាលទី១ រួមមាន៖

១. ពង្រឹងការបណ្តុះបណ្តាលបន្ត ដល់វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងក្រុមការងាររថយន្តគិលានសង្រ្គោះ ដែលមានការបង្ហាញជាទ្រឹស្តីសំខាន់ខ្លីៗ និងការអនុវត្តផ្ទាល់ នៅនឹងគ្រែអ្នកជំងឺតែម្តង

២. ធ្វើឱ្យមានភាពបំណិន ការប្រើប្រាស់ សម្ភារ ឧបករណ៍ បរិក្ខារ នៃផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្រ្គោះ 

៣. ការគ្រប់គ្រង ត្រួតពិនិត្យ ថែទាំ លើសម្ភារ បរិក្ខារពេទ្យ និងឱសថ ដោយផ្ទៀងផ្ទាត់ជាប្រចាំ និងឱ្យបានត្រឹមត្រូវ

៤. បង្កើនទំនាក់ទំនងប្រព័ន្ធបញ្ជូនជំងឺ រវាងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត និងស្រុក ដើម្បីទទួលព័ត៌មានទាន់ពេលវេលា។ 

ឯកឧត្តមសាស្ត្រាចារ្យ បានសំណូមពរឲ្យរាល់ការប្រជុំពេលព្រឹក ត្រូវមានការរាយការណ៍ពីស្ថានភាពជំងឺក្នុងរយៈពេល២៤ម៉ោង កន្លងមកតាមផ្នែកនីមួយៗ ជាពិសេសជំងឺចូលពេលម៉ោងយាម និងជំងឺដែលបានបញ្ជូន ដោយត្រូវកត់ត្រាច្បាស់លាស់ក្នុងសៀវភៅយាមប្រចាំថ្ងៃ។ ជាមួយនេះផងដែរ សូមឲ្យគ្រូពេទ្យដែលទទួលការបណ្តុះបណ្តាលត្រូវយកទៅបង្រៀន និងចែករំលែកនូវចំណេះដឹងថ្មីៗទាំងនេះទៅដល់សហការី និងត្រូវមានទំនាក់ទំនងជាមួយមណ្ឌលសុខភាព ដើម្បីឱ្យប្រព័ន្ធញ្ជូនជំងឺកាន់តែមានសុវត្ថិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14