តើធ្វើដូចម៉្តេចដេីម្បីក្លាយជាមេដឹកនាំល្អ?
ភាពជាមេដឹកនាំ មិនអាចរៀនតែនៅសាលា ឬសាកលវិទ្យាល័យប៉ុណ្ណោះទេ គឺធ្វេីបានតាមរយៈបទពិសោធន៍ ភាពចាស់ទុំ និងការប្តេជ្ញាខ្ពស់ផ្ទាល់ខ្លួន។
អ្នកដឹកនាំ មានន័យថា៖
• មានជំនាញទំនាក់ទំនង និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញ
• សកម្មធ្វើការលើសពីកាតព្វកិច្ច
• ក្លាហានក្នុងការទទួលយកហានិភ័យ និងហ៊ានប្រឈមនឹងបរាជ័យ ដើម្បីជាមេរៀនកែលម្អ
• មានភាពទន់ភ្លន់ សុភាពរាបសារ និងអត់ធ្មត់
• ដាក់អាទិភាពលើផលប្រយោជន៍សាធារណៈ ធំជាងផលប្រយោជន៍បុគ្គល។
ភាពជាមេដឹកនាំ មិនមែនគ្រាន់ជាតំណែងទេ
វាជាកាតព្វកិច្ច ដែលផ្អែកលើគុណតម្លៃ និងការប្តេជ្ញាចិត្តក្នុងការបម្រើអ្នកជុំវិញ។
« មេដឹកនាំ គឺបម្រើ មុននឹងដឹកនាំ »
ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ២៣៣ នាក់។