Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមប្រធានបទ « ជំនាន់ Z ជំនាន់សន្តិភាព?»  ដែលរៀបចំនៅសណ្ឋាគារ Rosewood Phnom Penh។
ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០២៦

ឆ្នាំ២០២៦ ថ្ងៃទី២០ នាខែមីនា ត្រូវបានកំណត់ជាថ្ងៃនៃយុវជន ដោយមានការឆ្លុះបញ្ចាំងផ្តោតលើតួនាទីរបស់ជំនាន់ Z ចំពោះមុខបញ្ហាប្រឈមបច្ចុប្បន្ន និងសមត្ថភាពរបស់ពួកគេក្នុងការស្រមៃច្នៃប្រឌិត និងស្ថាបនាសង្គមដែលមានការចូលរួមទាំងអស់គ្នា និងប្រកបដោយសុខសន្តិភាព។

តាមរយៈប្រធានបទ « ជំនាន់ Z ជំនាន់សន្តិភាព ?» អង្គការអន្តរជាតិបណ្តាប្រទេសនិយាយភាសាបារាំង មានបំណងបង្ហាញអំពីគំនិតផ្តួចផ្តើម ការប្តេជ្ញាចិត្ត និងដំណោះស្រាយទាំងឡាយ ដែលយុវជនបាននាំមក ដើម្បីបម្រើជូនសង្គមជាតិ តាមរយៈការសន្ទនា ការរួបរួមសាមគ្គីគ្នា និងសន្តិភាព។

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5