Cambodia
ព័ត៌មានលំអិត

Image
ការបណ្តុះបណ្តាល ស្តីពីនិយាមនីតិវិធីប្រតិបត្តិ សម្រាប់មជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (រដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសមាគម)
ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពីនិយាមនីតិវិធីប្រតិបត្តិ សម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (រដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសមាគម)។

ក្នុងកម្មវីធីបើកវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ ឯកឧត្តមវេជ្ជបណ្ឌិត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា ការអនុវត្តនិយាមនីតិវិធីប្រតិបត្តិនេះ គឺ លើកកម្ពស់ការបម្រើសេវារបស់ មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រកបដោយគុណភាព និងស័ក្តិសិទ្ធភាព ដោយផ្អែកលើទឡ្ហីករណ៍វិទ្យាសាស្ត្រ និងចៀសវាងការរៀបចំមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា ដោយផ្អែកលើទស្សនផ្ទាល់របស់បុគ្គលដែលមិនមានលក្ខណៈវិទ្យាសាស្រ្ត ឬដោយគ្រាន់តែបង្ខាំងអ្នកញៀនគ្រឿងញៀន ដែលជាវិធីសាស្រ្តមិនមានប្រសិទ្ធភាព មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងប្រាសចាកពីឧត្តមានុវត្តន៍ នាំឱ្យខាតបង់ថវិការបស់រដ្ឋ និងគ្រួសារ ហើយមិនអាចកែប្រែអ្នកញៀនគ្រឿងញៀនបានទេ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារនីតិសម្បទា និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ១៥០នាក់ និងតាមប្រព័ន្ធនិមិ្មត zoom ៤៥ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16