Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទ "ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia"
ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ  រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ "ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia" ។

 ព្រឹត្តិការណ៍ទាំងមូល បានដំណើរការទៅយ៉ាងរលូន ដោយផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖

១) ការអភិវឌ្ឍក្របខណ្ឌសុខភាពតែមួយនៅកម្ពុជា

២) ការគ្រប់គ្រងជំងឺផ្ដាសាយបក្សី

៣) មេរោគឆ្លងពីសត្វមកមនុស្ស និងមេរោគចម្លងដោយភ្នាក់ងារចម្លងផ្សេងៗ

៤) ភាពស៊ាំនឹងឱសថប្រឆាំងមេរោគពហុវិស័យ និងសុខភាពបរិស្ថាន

៥) បរិស្ថានវិទ្យាកសិកម្ម សុខភាពរុក្ខជាតិ ការអភិរក្សបរិស្ថាន និងប្រព័ន្ធស្បៀងអាហារ នៅចំណុចប្រទាក់ក្រឡារវាងសុខភាព និងកសិកម្ម។

ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ (ថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៦) គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុង​ការប្រមូលធាតុចូល​សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការយកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង នាពេលខាងមុខនេះ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈមោះមុត និងតួនាទីដ៏សកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។

ក្នុងឱកាសបិទអង្គពិធីនេះ លោកជំទាវប្រធាន IMMC-OH បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែផ្តល់​ការគាំទ្រ​យ៉ាងសកម្ម និងចក្ខុវិស័យវែងឆ្ងាយដល់វិស័យសុខាភិបាល ជាពិសេសការជំរុញឱ្យមានកិច្ចសហការ​អន្តរវិស័យ​យ៉ាងស្អិតរមួត។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី Marie Buscail តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត និងប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពីបណ្តារាជធានី-ខេត្តទាំង២៥ និងអង្គការដៃគូអភិវឌ្ឍន៍ រួមមាន FOA, AFD, CIRAD, IRD, IPC, KfW, WHO, US-CDC, PATH  ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ៣០០ រូប ព្រមទាំងមានការរៀបចំសន្និសីទ Webinar ផ្សាយផ្ទាល់ពីបន្ទប់រៀបចំព្រឹត្តិការណ៍សុខភាពតែមួយនេះ ជូននិស្សិតចំនួន ២០០នាក់ ចូលរួមរយៈពេលពីរថ្ងៃផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34