រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីតម្រូវការ និងការរៀបចំផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) នៅតាមមន្ទីរពេទ្យបង្អែកគ្រប់កម្រិត (ខេត្ត-ស្រុក) តាមរយៈប្រព័ន្ធនិម្មិត Zoom។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងឆ្លើយតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបរិយាបន្ន នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ នេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យវិស័យសុខាភិបាលកម្ពុជា ឈានឆ្ពោះទៅរកយុគសម័យឌីជីថលពេញលេញ ដើម្បីសុខុមាលភាពរបស់ប្រជាជន។