Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារចំពោះកិច្ច រៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារ សម្រាប់កិច្ចដំណើរការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារចំពោះកិច្ច រៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារ សម្រាប់កិច្ចដំណើរការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានចូលរួមប្រជុំក្រុមការងារចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចំពោះកិច្ចនៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំបានផ្តោតការពិភាក្សាទៅលើការរៀបចំអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យនៅព្រះរាជាណាចក្រកម្ពុជា និងការរៀបចំពង្រាងសមាសភាពគណៈកម្មការជំនាញវាយតម្លៃការផ្តល់ឋានៈសាស្រ្តាចារ្យ តាមវិស័យ។

ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ការពិនិត្យលើអនុក្រឹត្យ និងបានដាក់ចេញនូវសកម្មភាពបន្ត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7