Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាល គាំទ្រ និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការបម្រើសេវាសុខាភិបាល ជុំទី១ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦

ខេត្តតាមកែវ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី  រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះអភិបាលគាំទ្រ និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែម នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ការចុះអភិបាលនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រផែនការសម្មភាព ដំណើរការ នៃការបម្រើសេវាសុខាភិបាលរបស់មន្ទីរពេទ្យ និងជួយពិនិត្យរៀបចំលំហូរអ្នកជំងឺ ជាពិសេសផ្នែកបដិសណ្ឋារកិច្ច និង មគ្គុទេស ពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបង់ប្រាក់។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បម្រើសេវាសុខាភិបាល ជូនប្រជាជនដោយស្របតាមការណែនាំទាំង ១២ចំនុច របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ប្រកបដោយស្មារតីយកចិត្តទុក្ខដាក់ និងទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច តាមតួនាទីបានយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត ទៅតាមទិសដៅយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15