រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្ដុភារកម្មលើកទី១០ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ CDC និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ៖
-វឌ្ឍនាភាពនៃការសិក្សាប៉ាណូឡិកាភស្ដុភារកម្ម(Logistics Dashboard)
-វឌ្ឍនភាពនៃការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣
-ពិនិត្យសេចក្ដីព្រាងច្បាប់ស្តីពី ភស្ដុភារកម្ម
-ទស្សនាបទបង្ហាញស្តីពីវឌ្ឍនភាព នៃ Sihanoukville Logistics Complex។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងថ្នាក់ដឹកនាំក្រុមហ៊ុន ផ្នែកវិស័យដឹកជញ្ជូនជាច្រើនរូប។