Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាបិទបញ្ចប់គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO)
ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

សូមជម្រាបជូនថា គម្រោង MUSEFO បានចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ប្រជាពលរដ្ធ ពិសេសកុមារ និងស្រ្តីក្នុងវ័យបន្តពូជ នៅក្នុងខេត្តកំពត និងខេត្តកំពង់ធំ តាមរយៈ៖

១.ការផ្តល់សេវាលើកកម្ពស់សុខភាព និងសេវាអាហារូបត្ថម្ភ

២.ការធ្វើកសិកម្មគិតគូរដល់អាហារូបត្ថម្ភ ដោយការបង្កើនផលិតកម្មកសិកម្មចម្រុះមុខដំណាំសម្រាប់បរិភាគក្នុងគ្រួសារផង និងលក់នៅលើទីផ្សារផង

៣.ការផ្តល់ចំណេះដឹង និងធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរឥរិយាបទបុគ្គល និងសង្គម

៤.អភិបាលកិច្ចលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានអ្នកចូលរួមមកពី ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត និងក្រុមការងារ PWG-FSN ខេត្តកំពង់ធំ និងខេត្តកំពត តំណាងស្ថានទូតអាល្លឺម៉ង់ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងមន្រ្តីរាជការនៃក្រុមប្រឹក្សា សរុបចំនួន ១១៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10