Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើការបង្កើត ការដំឡើងកម្រិតអង្គភាពសុខាភិបាលមូលដ្ឋាន និងការជ្រើសរើសមន្រ្តីសុខាភិបាល
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំបង្កើត ការដំឡើងកម្រិតអង្គភាពសុខាភិបាលមូលដ្ឋាន និងការជ្រើសរើសមន្រ្តីរបស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) នៅសាលប្រជុំ «តេជោសន្តិភាព» ជាន់ទី២ អាគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ 

កិច្ចប្រជុំនេះ បានផ្តោតលើចំណុចសំខាន់ ដូចខាងក្រោម៖

១)ការបង្កើតអង្គភាពសុខាភិបាលមូលដ្ឋានថ្មី

២)ការដំឡើងកម្រិតអង្គភាពសុខាភិបាលមូលដ្ឋាន 

៣)ការប្តូរឈ្មោះមណ្ឌលសុខភាព និង

៤)ការជ្រើសរើសមន្រ្តីសុខាភិបាលបន្ថែមសម្រាប់ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីជំនាញ នៃក្រសួងមុខងារសាធារណៈ និងតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7