Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកម្មវិធីវិនិយោគសាសាធារណ:៣ឆ្នាំរំកិល ២០២៧-២០២៩
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពី កម្មវិធីសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ ទីស្កីការគណ:រដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច  សង្គមកិច្ច និងវប្បធម៌ ។

កិច្ចប្រជុំនេះអន្តរក្រសួងនេះ បានផ្តោតសំខាន់លើ៖ (១)ការពិនិត្យមើលលើសេចក្តីព្រាង នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ មុនដាក់ឆ្លងគណ:រដ្ឋមន្ត្រី ដែលក្នុងនោះរាប់ទាំង ការពិនិត្យពិភាក្សាលើខ្លឹមសារ និងតួលេខជារួម និងដោយឡែកតាមក្រសួង ស្ថាប័ន ដែលមានក្នុងកម្មវិធីវិនិយោគសាធារណ:លើកនេះ (២)ការពង្រឹងយន្តការតាមដាន និងវាយតំលៃលើការអនុវត្តគម្រោងទាំងឡាយ នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ដែលមានជាអាទ៌ទម្រង់របាយកាណ៍ និងបែបបទរាយការណ៍ជាដើម (៣)ការពិភាក្សាលើការងារផ្សេងៗ និងពិសេសការកែលម្អដំណើរការនៃការរៀបចំកម្មវិធីវិនិយោគសាធារណៈ សម្រាប់ឆ្នាំក្រោយរួមមាន ការពង្រឹងគុណភាព ប្រព័ន្ធទិន្នន័យ និងការរៀបចំសិក្ខាសាលាតម្រង់ទិសនាចុងឆ្នាំ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រី នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំង អ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ៨៧ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7