Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង ជុំទី៣
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ បានចុះពិនិត្យស្ថានភាព ការបម្រើសេវាសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវានៅតាមមណ្ឌលសុខភាព។ 

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើមណ្ឌលសុខភាព ដែលមានពិន្ទុទាប ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ដែលកើតឡើង និងរកដំណោះស្រាយ ធ្វើយ៉ាងណាជំរុញមណ្ឌលសុខភាព ពីកម្រិតទាបទៅកម្រិតមធ្យម ពីមធ្យមទៅល្អ និងរក្សានិរន្តរភាពមណ្ឌលសុខភាពគំរូ។

ជាលទ្ធផលក្រុមការងារសង្កេតឃើញថា មណ្ឌលសុខភាពភាគច្រើន បានកែលម្អបានយ៉ាងល្អប្រសើរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងក្រៅ រួមមានការរក្សាអនាម័យ ការរៀបចំទុកដាក់សម្ភារៈ បរិក្ខារ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ការពង្រឹងបន្ថែមទៅលើបច្ចេកទេស ការគ្រប់គ្រងឱសថ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្រ្តីសុខាភិបាល ខេត្តស្វាយរៀង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48