Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យដោយមិនជូនដំណឹងមុន ទៅកាន់មណ្ឌលសុខភាពអូររាំង ខេត្តមណ្ឌលគីរី
ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៦

ក្នុងក្របខណ្ឌនៃការតាមដានគុណភាពសេវាសុខាភិបាលជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យដោយមិនជូនដំណឹងមុន ទៅកាន់មណ្ឌលសុខភាពអូររាំង ខេត្តមណ្ឌលគីរី ដែលបានរកឃើញចំណុចវិជ្ជមានមួយចំនួន ៖

-ការចូលមកទទួលសេវាសុខាភិបាលល្អសម្រាប់ប្រជាពលរដ្ឋ

-ការព្យាបាល និងការថែទាំអ្នកជំងឺមានភាពសមស្រប។

និងគាំទ្រចំណុចមួយចំនួន ដែលត្រូវធ្វេីអោយប្រសេីរឡេីង៖

-អនាម័យអោយបានល្អ ស្របនឹងស្តង់ដារដែលបានកំណត់

-ការរៀបចំ និងការគ្រប់គ្រងអោយមានប្រសិទ្ធភាព ក្នុងការបម្រេីសេវា

-បរិក្ខារនៅបន្ទប់សម្រាលអោយមានគ្រប់គ្រាន់ ធានាបាននូវភាពសមរម្យ លេីកកម្ពស់កាគោរពខ្ពស់សម្រាប់មាតា និងទារក

-ការចូលប្រើសេវាពិគ្រោះជំងឺអោយបានកាន់តែប្រសេីរច្រេីនឡេីង

-អត្រាគ្របដណ្តប់ការចាក់វ៉ាក់សាំង អោយបានប្រសេីរបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រអោយមណ្ឌលសុខភាពទូទាំងប្រទេស ត្រូវតែជាកន្លែងដែលប្រជាពលរដ្ឋមានការទុកចិត្ត មានគុណភាព និងគោរពសេចក្តីថ្លៃថ្នូរចំពោះអ្នកជំងឺ។

ល្ងាចថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20