Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារកែលម្អសេវាមណ្ឌលសុខភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ សម្រាប់ខេត្តចំនួន ១៣ តាមប្រព័ន្ធនិមិត្ត (Zoom)
ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ដោយមានភាពចាំបាច់ក្នុងការតាមដានវឌ្ឍនភាពការងារ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋម នៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន១៣ បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារកែលម្អសេវាមណ្ឌលសុខភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ សម្រាប់ខេត្តទាំង១៣ តាមប្រព័ន្ធនិមិត្ត (Zoom)។

កិច្ចប្រជុំខាងលើប្រព្រឹត្តទៅតាមរបៀបវារៈ មានដូចខាងក្រោម៖

១.បទបង្ហាញស្តីពីបញ្ហាប្រឈម និងដំណោះស្រាយ ដែលជាលទ្ធផលនៃសិក្ខាសាលារៀបចំរួមគ្នា រវាងក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) និងអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

២.បទបង្ហាញស្តីពីការងារកែលម្អសេវាមណ្ឌលសុខភាព របស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងខេត្តព្រៃវែង

៣.បទបង្ហាញស្តីពីរបាយការណ៍រួមលើវឌ្ឍនភាពការងារត្រីមាសទី១ ឆ្នាំ២០២៦ ធៀបនឹងផែនការប្រចាំឆ្នាំ

៤.ការពិភាក្សាផ្លាស់ប្តូរយោបល់ និងការអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារកែលម្អសេវាមណ្ឌលសុខភាព សម្រាប់ខេត្តទាំង១៣ និងការឯកភាពយកទៅអនុវត្តនូវដំណោះស្រាយលើបញ្ហាប្រឈម ដែលបានលើកឡើងក្នុងចំណុចទី១ខាងលើ។ 

កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ មានសារៈសំខាន់ណាស់ក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ នូវវឌ្ឍនភាពការងារជាក់ស្តែងនៅតាមមូលដ្ឋាន ណែនាំកែលម្អបញ្ហាដែលភាគី ប.ស.ស. បានលើកឡើង និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនានា ជាពិសេសសម្រង់អនុសាសន៍ណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើការជំរុញឱ្យកាន់តែសកម្មចំពោះការងារអប់រំ និងលើកកម្ពស់សុខភាព នៅតាមសហគមន៍ ព្រមទាំងការសហការ ធ្វើការរួមគ្នាបែបពហុវិស័យក្នុងការអនុវត្តសុខភាពតែមួយ ដើម្បីបន្តជំរុញការកែលម្អគុណភាពសេវា នៅតាមមណ្ឌលសុខភាព ជំរុញការចូលរួមសហគមន៍ ការចូលរួមបែបពហុវិស័យ សំដៅលើកកម្ពស់ការថែទាំសុខភាពបឋមឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រុមការងារក្រសួងសុខាភិបាល  អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យសុខាភិបាល ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានការិយាល័យស្រុកប្រតិបត្តិនៃខេត្តទាំង ១៣ រួមមាន៖ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ សរុបចំនួន ១០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16