Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ
ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៦

ខេត្ដព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានមានអនុសាសន៍សង្កត់ធ្ងន់លើសារ:សំខាន់ នៃកិច្ចប្រជុំការងារបច្ចេកទេសពេលព្រឹក ការយាមប្រចាំការ ការតាមដានអ្នកជំងឺ និងការងាររដ្ឋបាល ការផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព បម្រើសេវាសុខភាពបឋមនៅមូលដ្ឋាន និងផ្តល់យោបល់ក្នុងការរៀបចំ និងពិនិត្យការងារលើ រួមមាន៖

-ពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ និងការរៀបចំឯកសារអ្នកជំងឺ ការរៀបចំឯកសារផ្សេងៗរបស់មន្ទីរពេទ្យ និងការប្រើប្រាស់ ថវិកា ដើម្បីអភិវឌ្ឍន៍ មន្ទីរពេទ្យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព

-សោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់ បុគ្គលិក និងការបម្រើសេវា លំហូរ ជំងឺនៅ កន្លែងចុះឈ្មោះ OPD និង នៅបញ្ជរបង់ប្រាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8