ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្ដាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:០៣នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ លោកសាស្រ្ដាចារ្យមហាបរិញ្ញា គឺជាការបាត់បង់នូវធនធានមនុស្សមានតម្លៃរបស់សង្គមជាតិ និងសាស្រ្ដាចារ្យដ៏ឆ្នើមមួយរូបក្នុងវិស័យសុខាភិបាល ដែលប្រកបដោយសក្ដានុពល ទាំងចំណេះដឹង និងសមត្ថភាព ព្រមទាំងមានការលះបង់ខ្ពស់ លើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្ដាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦