Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការពិនិត្យ និងបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាពសម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា(CNP)។
ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៤  ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យ និងបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាពសម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។

សូមជម្រាបជូនថា នេះគឺជាការវាយតម្លៃគុណភាពសេវាចុងក្រោយ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់មណ្ឌលសុខភាព ជាជុំទី១១ និងមន្ទីរពេទ្យបង្អែកស្រុក ជាជុំទី៣ ក្រោមការចូលរួមវាយតម្លៃពី លោក លោកស្រីដែលជាក្រុមការងារមកពីស្រុកប្រតិបត្តិចំនួន ២៣ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង៩ ព្រមទាំងមានការចូលរួមវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ពីក្រុមការងារទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) ដើម្បីបញ្ជាក់ពីសុពលភាពពិន្ទុ និងសុក្រិតភាព។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលគាំពារមាតានិងទារក និងជាប្រធានគ្រប់គ្រងបច្ចេកទេសគម្រោង លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធាន និងតំណាងអ្នកវាយតម្លៃមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តទាំង៩ លោក លោកស្រីជាមន្រ្តីអនុវត្តនៅថ្នាក់ជាតិ ប្រធាន និងតំណាងអ្នកវាយតម្លៃការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ក្នុងខេត្តគោលដៅ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិមិត្ត ZOOM សរុបចំនួន ១៣០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9