Cambodia
ព័ត៌មានលំអិត

Image
អញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញសួរសុខទុក្ខ លោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយ​ទទួល​បាន​នូវ​ការ​ចាត់​តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញសួរសុខទុក្ខ លោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកតា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹក និងការគិតគូរនូវសុខទុក្ខរបស់ក្រុមគ្រួសារលោកតាគ្រប់ពេលវេលា។ 

ទន្ទឹមនឹងនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកនាយកមន្ទីរពេទ្យ និង​ក្រុម​គ្រូពេទ្យ​ ត្រូវ​ យកចិត្ត​ទុកដាក់​ ថែទាំ​សុខភាព​ លោកតា​ ដែល​លោក​ មានព្រះជន្ម​ ៩៨​ឆ្នាំហើយ​ និង​​ត្រូវទទួល រៀបចំឱ្យបានល្អប្រសើរ ក្នុងការជូនលោកតា និងក្រុមគ្រួសារ ត្រលប់ទៅគេហដ្ឋានវិញ នៅពេល​ លោកតា​ ជាសះស្បើយ​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13