Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិ ផ្តល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា និងឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិ ផ្តល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាជាតិ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាជាតិ។

កិច្ចប្រជុំមានគោលបំណងពិភាក្សា និងរៀបចំបង្កើតបទដ្ឋានគតិយុទ្ធ និងស្តង់ដារសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាព ប្រសិទ្ធភាព និងសុចរិតភាព ឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ក្រសួងសុខាភិបាល បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ និងយុទ្ធសាស្ត្រនៃការកែលម្អគុណភាពធនធានមនុស្ស ជាពិសេសក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធសុខាភិបាលជាតិ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ ផ្តល់ឋានៈសាស្ត្រាចារ្យ និងតំណាងពីវិស័យពាក់ព័ន្ធជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10