រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំអប់រំ និងលើកកម្ពស់សុខភាពលើកទី២៦ នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីវាយតម្លៃលទ្ធផលការងារអប់រំ និងលើកកម្ពស់សុខភាព ក៏ដូចជាការអនុម័តលើសារអប់រំសុខភាពនាពេលកន្លងមក។ បន្ថែមពីនេះ អង្គប្រជុំនឹងកំណត់ផែនការផលិតសារអប់រំថ្មីៗ និងរៀបចំសកម្មភាពការងារសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារដែលជាមន្ត្រីបង្គោលមកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូ សរុបចំនួន ២៤រូប។