ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងបញ្ចប់គោលការណ៍ណែនាំ ស្ដីពី សមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកបម្រើសេវាសុខភាព(GESI) ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង ដើម្បីធ្វើការពិនិត្យបច្ចេកទេសលើការគិតគូរសមធម៌យេនឌ័រ និងបរិយាប័ន្ន ឱ្យស្របទៅនឹងគោលនយោបាយ និងផែនការសកម្មភាព និងការអនុវត្តជាក់ស្តែង កាន់តែទូលំទូលាយ។
លទ្ធផលរំពឹងទុកក្នុងវគ្គសិក្ខាសាលា៖
-ស្វែងយល់ពីនិយមន័យនៃ "សមភាពយេនឌ័រ" និង "បរិយាបន្នសង្គម" ក្នុងបរិបទសុខាភិបាល
-រចនាសម្ព័ន្ធជារូបវន្ត និងការអនុវត្តរបស់មូលដ្ឋានសុខាភិបាលសុខាភិបាល បានដាក់បញ្ជូលនូវសមភាពយេនឌ័រ និងបរិយាប័ន្ន ដល់ប្រជាពលរដ្ឋ និងជនងាយរងគ្រោះ
-ពិនិត្យឡើងវិញនូវសេចក្តីព្រាងនេះ ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធសុខាភិបាល និងអាទិភាពរបស់ក្រសួងសុខាភិបាល
-ធានាថាគ្រប់មូលដ្ឋានសុខាភិបាលយកគោលការណ៍ណែនាំនេះ ទៅអនុវត្តជាផ្លូវការ និងមានសង្គតិភាព
-កំណត់ចំណុចខ្វះខាត ភាពមិនស៊ីសង្វាក់គ្នា និងស្ថាប័ន អង្គភាព ដែលត្រូវការពង្រឹងការងារបម្រើសេវាសុខាភិបាល
-ផ្តល់នូវគោលការណ៍ជាអនុសាសន៍ក្នុងការអនុវត្ត សម្រាប់អាទិភាព និងជំហានបន្ទាប់។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះមានសមាសភាពចូលរួមប្រមាណ ៨១រូប (ស្រ្តី ៦០រូប) រួមមាន៖តំណាងក្រសួងសុខាភិបាល សមាជិកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ វិទ្យាស្ថាន មន្ទីរពេទ្យជាតិ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តបាត់ដំបង កំពង់ចាម កំពត និងស្ទឹងត្រែង មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នាយកដ្ឋានស្រី្ត និងសុខភាព អគ្គនាយកដ្ឋានអភិវឌ្ឍសង្គម នៃក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការដៃគូអភិវឌ្ឍន៍។