Cambodia
ព័ត៌មានលំអិត

Image
ពិធីសម្ភោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣
ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីសម្ភោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កំណាត់ផ្លូវជាតិលេខ២៣នេះ មានប្រវែង១៩,៨៣៣គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក រហូតដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែកនៃភូមិសាស្ត្រខេត្តកណ្តាល។ កំណាត់ផ្លូវនេះចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងហើយរួចរាល់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ចំណាយថវិកាប្រហែល២៥,២៣លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ពិធីនេះមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកស្រី យ៉ាសមីន ស៊ីឌីហ្កី នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ អភិបាលខេត្តកណ្តាល លោកលោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ទីរខេត្ត និងប្រជាពលរដ្ឋ សរុបប្រមាណជាងមួយពាន់នាក់។

Image 1
Image 2
Image 3
Image 4
Image 5