Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី២  នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព
ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី២  នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព 

អង្គប្រជុំពិភាក្សានេះ មានរបៀបវារៈដូចខាងក្រោម៖

- បង្ហាញវឌ្ឍនភាពបច្ចេកទេសក្នុងត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យ

-  របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ និងត្រីមាសទី១សម្រាប់ឆ្នាំ២០២៦

- ការពិភាក្សា និងឆ្លងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ 

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកនៃអង្គប្រជុំ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងការមន្ទីរពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសមធម៌កន្លងមក។ 

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញគណៈគ្រប់គ្រងមន្ទីរពេទ្យធ្វើកិច្ចការជាអាទិភាពក្នុងការធ្វើនវានុវត្តមន្ទីរពេទ្យ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបន្ថែម នូវសេវាដែលមន្ទីរពេទ្យកំពុងមាន ស្របតាមការអភិវឌ្ឍន៍បច្ចេកវិទ្យាវេជ្ជសាស្ត្រសម័យបច្ចុប្បន្ន។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ស្នើឱ្យមន្ទីរពេទ្យពង្រឹងនូវការគ្រប់គ្រងព័ត៌មាន បច្ចេកទេស និងការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ បញ្ហាអនាម័យ សន្តិសុខ និងស្បៀងអាហារសម្រាប់អ្នកជំងឺផងដែរ។

កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ស្រី វុធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ និងលោក លោកស្រី នាយករង នាយិការង ប្រធានការិយាល័យទាំងបី និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១០រូប។

Image 1
Image 2
Image 3
Image 4
Image 5