ការរៀបចំគម្រោងការងារឱ្យចេញជាលទ្ធផលល្អជាក់ស្តែងក្នុងការអនុវត្ត ផ្តោតសំខាន់លេី «ការធ្វើផែនការ និងការព្យាករណ៍» ដែលអ្នកដឹកនាំត្រូវ៖
ទី១ បញ្ជាក់ច្បាស់លាស់ អំពីស្នូលនៃបេសកកម្ម
ទី២ រៀបចំភារកិច្ចឱ្យដំណេីរការងារមានប្រសិទ្ធភាពខ្ពស់ និង
ទី៣ រក្សាតុល្យភាពរវាង ការចូលរួមដោយអ្នកដឹកនាំផ្ទាល់ និងការចាត់ចែងប្រគល់ភារកិច្ច។
ភាពជាអ្នកដឹកនាំ ដែលមានរចនាសម្ព័ន្ធរឹងមាំ គឺភាពជាអ្នកដឹកនាំ ដែលអាចរៀបចំបង្កេីតការងារដែលមានសារៈប្រយោជន៍ខ្ពស់ ធ្វេីការគិតទុកជាមុនបានសុក្រឹត្យ រៀបចំ និងអភិវឌ្ឍក្រុមការងាររបស់ខ្លួនប្រកបដោយទំនុកចិត្ត។
រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ០៩៣នាក់។